ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​សម រង្ស៊ីសុំ​កុំ​ឲ្យ​អន្តរជាតិ​ទទួល​ស្គាល់​រដ្ឋាភិបាល​ថ្មី​របស់​លោក​ហ៊ុន សែន


ជា​ផ្នែក​មួយ​នៃ​ការ​ស្វះស្វែង​រក​អន្តរាគមន៍​ជា​អន្តរជាតិ​ដើម្បី​កុំ​ឲ្យ​សហគមន៍​អន្តរ​ជាតិ​ទទួល​ស្គាល់​រដ្ឋាភិបាល​កម្ពុជា​ថ្មី​នោះ ​មេដឹកនាំ​គណបក្ស​ជំទាស់​គឺ​លោក​សម រង្ស៊ី​បាន​ជួប​ជាមួយ​មន្ត្រី​អាមេរិកាំង​ជាច្រើន​និង​សហគមន៍​ខ្មែរ​ក្នុង​រដ្ឋ​នានា​របស់​ស.រ.អា.​ផងដែរ។​ លោក​បាន​ជួប​ជាមួយ​មន្ត្រី​អ.ស.ប. ​និង​មន្ត្រី​ក្នុង​ប្រទេស​អឺរ៉ុប​ផងដែរ​ក្នុង​ដំណើរ​ទស្សន​កិច្ច​ពីរ​សប្តាហ៍​របស់​លោក​នៅ​ក្រៅ​ប្រទេស​នេះ ។​ ​លោក​ សម រង្ស៊ី​ថ្លែងដូច្នេះ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​លោក​សុខ ខេមរា​នៃ​​វីអូអេ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG