ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សហគមន៍​បុរី​កីឡា​ទទូច​ឱ្យ​សាលាក្រុង​ស្វែង​រក​ដំណោះ​ស្រាយ​ឱ្យ​បាន​ឆាប់


ក្រុម​ប្រជាពលរដ្ឋ​រងគ្រោះ​ពី​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​ក្នុង​រាជធានី​ភ្នំពេញ ​​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​ដាក់​សម្ពាធ​បន្ថែម​ទៀត​ឱ្យ​អាជ្ញាធរ​​ក្រុង​រក​ដំណោះស្រាយ​សម្រាប់​អ្នក​ភូមិ​បុរី​កីឡា​ដើម្បី​ឱ្យ​ពួកគេ​ទទួល​បាន​ជម្រក​នៅ​ហ្នឹង​កន្លែង។​ ក្រុម​ប្រជាពលរដ្ឋ​​មក​ពី​​សហគមន៍​​បុរី​កីឡា​ដែល​គាំទ្រ​ដោយ​សហគមន៍​ផ្សេង​ៗ​ទៀត​ដូចជា​សហគមន៍​បឹងកក់​និង​ថ្ម​គោល​សរុប​ប្រហែល​១០០​នាក់​បាន​នាំ​គ្នា​​ដើរ​ដង្ហែរ​​​ញត្តិ​​ពី​សហគមន៍​ខ្លួន​ទៅ​​កាន់​សាលា​ក្រុង​ភ្នំពេញ។ ញត្តិ​នោះ​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ផានអ៊ីមិច ​របស់​អ្នក​ស្រី ស៊ុយ សុផាន​ គោរព​តាម​កិច្ច​សន្យា​​របស់​ខ្លួន​ជាមួយ​​ក្រុម​ប្រជាពលរដ្ឋ ​ដោយ​សន្យា​​សាងសង់​សំណង់​​១០​អគារ​សម្រាប់​ពលរដ្ឋ​នៅ​ទីនោះ​ជា​ថ្នូរនឹង​ការ​​ទទួល​បាន​​សិទ្ធិ​អភិវឌ្ឍន៍​នៅ​តំបន់​បុរីកីឡា​នេះ។ ប៉ុន្តែ​ក្រុមហ៊ុន​នេះ​បាន​សាងសង់​តែ​​៨​អគារ​ប៉ុណ្ណោះ ដែល​ធ្វើ​ឱ្យ​​ពលរដ្ឋ​ជាង​៦០​គ្រួសារ​ពុំ​មាន​លំនៅដ្ឋាន។ ​លោកឃួន ធារ៉ា​រាយ​ការណ៍ពី​រាជធានី​ភ្នំពេញ៕

XS
SM
MD
LG