ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធី​ទូរទស្សន៍​វីអូអេ «វ៉ាស៊ីនតោន​សប្តាហ៍​នេះ» ១០ តុលា ២០១៣


កម្មវិធី​ទូរទស្សន៍​នៅ​ក្នុង​សប្តាហ៍​នេះ​មាន​ព័ត៌មាន​អំពី អវត្តមាន​របស់​លោក​ប្រធានាធិបតី​ស.រ.អា នៅ​ក្នុង​សន្និសីទ​កំពូល​ក្នុង​ទ្វីប​អាស៊ី។ មនុស្ស​រាប់ពាន់​នាក់ ដើរ​ក្បួន​នៅ​ទី​ធ្លា​ជាតិ​ក្នុង​ក្រុង​វ៉ាស៊ីនតោន​កាលពី​ថ្ងៃ​អង្គារ ដើម្បី​ទាមទារ​កំណែ​ទម្រង់​ទាំង​ស្រុង​លើ​ប្រព័ន្ធ​អន្តោប្រវេសន៍​ស.រ.អា។ សកម្មជន ដាក់​សំពាធ​លើ​អ្នក​តាក់តែង​ច្បាប់​អាមេរិក ឱ្យ​គាំទ្រ​ការផ្តល់​សញ្ជាតិ​អាមេរិកាំង​សម្រាប់​អន្តោប្រវេសន៍​ដែល​គ្មាន​ឯកសារ។ ភាពចម្រូង​ចម្រាស​ប្រឆាំង​នឹង​កំណែ​ទម្រង់​​អន្តោប្រវេសន៍ អាច​ប៉ះពាល់​លទ្ធផល​​នៃ​ការបោះឆ្នោត​សភា​អាមេរិក។ វិបត្តិ​ថវិកា​រដ្ឋាភិបាល​សហព័ន្ធ​ស.រ.អា បាន​ចូល​​ដល់​​សប្តាហ៍​ទី​២។ រង្វាន់​​ Nobel​​ ផ្នែក​​ពេទ្យ​​ឆ្នាំ​ ២០១៣​​ ត្រូវ​​បាន​​ប្រគល់​​ជូន​​ព​លរដ្ឋ​​អាមេរិកាំង​​ពីរ​​នាក់​​និង​​អាឡឺម៉ង់​ម្នាក់។ ការ​បង្រៀន​គ្រាម​ភាសា​អង់គ្លេស​បែប​អាមេរិកាំង គឺ​ឃ្លា «hit the sack» និង​បញ្ចប់​ដោយ​ឈុត​ខ្លះ​ពី​ភាពយន្ត​អាមេរិក​រឿង “Gravity”។

XS
SM
MD
LG