\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

តំណែង​សំខាន់​នៅក្នុង​សភា​និង​រដ្ឋាភិបាល​ត្រូវ​បាន​តែងតាំង


សមាជិក​រដ្ឋ​សភា​ចំនួន​៦៨​រូប​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បោះ​ឆ្នោត​ជា​កញ្ចប់​តែង​តាំង​ប្រធាន​រដ្ឋសភា​ អនុប្រធាន​ទី១​ និង​អនុប្រធាន​ទី២​នៃ​រដ្ឋសភា​ គណៈ​កម្មការ​ជំនាញ​ទាំង​៩​នៃ​រដ្ឋ​សភា​ ព្រម​ទាំង​នាយក​រដ្ឋមន្ត្រី​ក្នុង​ពេល​តែមួយ​​ ដោយ​ប្រើ​ពេល​វេលា​មិន​ដល់​មួយ​ម៉ោង​ផង។​​ ការ​បោះឆ្នោត​ជា​កញ្ចប់​នេះ​បាន​ធ្វើឡើង​ដោយ​លើក​ដៃ​មិន​មាន​សមាជិក​ណា​ម្នាក់​​ជំទាស់​ទេ ​គឺ​បាន​បោះឆ្នោត​សំឡេង​​គាំទ្រ​៦៨​ទល់​និង​៦៨​សំឡេង​​នៃ​ចំនួន​កូរ៉ុម​របស់​សមាជិក​សភា​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​ចូល​រួម​ប្រជុំ​នៅ​ព្រឹក​ថ្ងៃ​អង្គារ៍​នេះ។​ លោក​ហេង រស្មី​​រាយ​ការណ៍ពី​រាជធានី​ភ្នំពេញ៕ រូបភាព​​វីអូអេ ខ្មែរ អេភី និង​រ័យទ័រ

XS
SM
MD
LG