កម្មវិធីទូរទស្សន៍វីអូអេ «វ៉ាស៊ីនតោនសប្តាហ៍នេះ» ១២ កញ្ញា ២០១៣
កម្មវិធីទូរទស្សន៍នៅក្នុងសប្តាហ៍នេះមានព័ត៌មានអំពី សេដ្ឋកិច្ចរដ្ឋកាលីហ្វ័រញ៉ាងើបឡើងវិញ ប្រសើរជាងសេដ្ឋកិច្ចអាមេរិកទាំងមូល។ កប៉ាល់សមុទ្រដ៏ចំណាស់មួយ មានបង្កប់រឿងរ៉ាវប្រវត្តិសាស្ត្រ។ បណ្ណាល័យតូចៗឥតគិតថ្លៃ ធ្វើឲ្យមានសាមគ្គីភាពក្នុងសហគមន៍។ ការវាយប្រហារដោយកងយោធាអាមេរិកទៅលើប្រទេសស៊ិរី អាចមានផលវិបាកដែលមិនបានគិតជាមុន។ អត្រាគ្មានការងារធ្វើនៅសហរដ្ឋអាមេរិកបានធ្លាក់ចុះមកនៅត្រឹម ៧កន្តក់សញ្ញា៣ភាគរយ។ អតីតកីឡាករបាល់បោះ Dennis Rodmanមានគោលបំណងនាំអតីតកីឡាករបាល់បោះNBA ទៅប្រទេសកូរ៉េខាងជើង។ ការបង្រៀនគ្រាមភាសាអង់គ្លេសបែបអាមេរិកាំង គឺឃ្លា «Keep Your Chin Up» និងបញ្ចប់ដោយឈុតខ្លះពីភាពយន្តអាមេរិករឿង «Gateaway»។