ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បាតុកម្ម​អហិង្សា​ថ្ងៃ​ដំបូង​បាន​បញ្ចប់​ដោយ​គ្មាន​ហិង្សា​និងគ្មាន​ការ​រំខាន​ធំដុំ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

មហាបាតុ​កម្ម​លើក​ដំបូង​របស់​គណបក្ស​សង្គ្រោះជាតិ​បាន​បិទ​បញ្ចប់​ទៅ​តាម​ការ​គ្រោង​ទុក​ដោយ​មិន​មាន​ការ​ដើរ​ហែ​​ក្បួន​កណ្តាល​ទី​ក្រុង​ភ្នំពេញ​ទេ។​ គណបក្ស​សង្គ្រោះជាតិ​បាន​កំណត់​យក​ថ្ងៃ​សៅរ៍​នេះ​ជា​ថ្ងៃ​ដំបូង​នៃ​ការ​ធ្វើ​មហា​បាតុកម្ម​ជាលើក​ដំបូង​ដោយ​អហិង្សា​​ដើម្បី​ទាមទារ​ឲ្យ​​រដ្ឋា​ភិបាល​ គណៈ​កម្មការ​ជាតិ​​​រៀប​ចំការ​បោះ​ឆ្នោត​ និង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ​បង្កើត​គណៈ​កម្មការ​ឯក​រាជ្យ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​ក្រោយ​ការ​បោះ​ឆ្នោត​ដោយ​មាន​ការ​ចូល​រួម​ពី​អង្គការ​សហ​ប្រជាជាតិ​ និង​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​ក្នុង​ស្រុក។​ មេដឹក​នាំគណបក្ស​សង្គ្រោះ​ជាតិ​បាន​សន្យា​ចំពោះ​ក្រុម​បាតុករ​ថា​ លោក​នឹង​ដាក់​ជីវិត​ដើម្បី​ទាម​ទារ​រក​យុត្តិ​ធម៌​ជូន​ម្ចាស់​ឆ្នោត ​ប្រសិន​ណា​បើ​ការ​ទាមទារ​របស់​ខ្លួន​បាន​ទទួល​បរាជ័យ។ លោក​ហេង រស្មី នៃវីអូអេ ​រាយការណ៍​ពី​រាជធានី​ភ្នំពេញ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG