\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ការ​បើក​កញ្ចប់​សុវត្ថិភាព​ពី​ខេត្ត​បាត់ដំបង​មិនមាន​ភាព​មិន​ប្រក្រតី​ច្រើន​ទេ


គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​បាន​បើក​កញ្ចប់​សុវត្ថិភាព​ «ក»​ចំនួន​​៨​ការិយាល័យ​បោះ​ឆ្នោត​នៅ​ខេត្ត​បាត់​ដំបង​នៅ​ថ្ងៃ​ពុធ​នេះ។​​ ការ​បើក​កញ្ចប់​«ក»​នេះ​បង្ហាញ​ថា​ មាន​ភាព​មិន​ប្រក្រតី​តិច​ជាង​ករណី​នៅ​ខេត្ត​ក្រចេះ។ ​ទោះ​បី​ជា​យ៉ាង​ណា ​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​នៅ​តែ​ចាត់​ទុក​ថា​លទ្ធផល​នេះ​​ខ្វះ​មូលដ្ឋាន​គ្រប់គ្រាន់​ដើម្បី​អាច​ទទួល​យក​បាន​តាម​ផ្លូវ​ច្បាប់​ និង​ទទូច​ឱ្យ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​អនុញ្ញាត​ឱ្យ​​បើក​កញ្ចប់​សុវត្ថិភាព​ពី​ការិយាល័យ​​បោះឆ្នោត​ជា​ច្រើន​ផ្សេង​ទៀត​ដែល​ខ្លួន​សង្ស័យ​ថា​ មាន​ភាព​មិន​ប្រក្រតី​ធ្ងន់ធ្ងរ។ លោក​ឃួន ធារ៉ា ភ្នំពេញ៕

XS
SM
MD
LG