\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោកសម រង្ស៊ី​បានវិលទៅដឹកនាំ​គណបក្ស​ប្រឆាំង​ក្នុង​ការ​បោះឆ្នោត


លោក​សម រង្ស៊ី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បានវិល​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា​វិញ​បន្ទាប់ពី​រស់នៅ​និរទេស​ខ្លួន​នៅក្រៅ​ប្រទេស​អស់រយៈ​ពេល​ជិត​បួនឆ្នាំ។​ នៅក្នុង​កម្មវិធីហេឡូ​វីអូអេ​ លោក​សម រង្ស៊ី​បាន​បញ្ជាក់​ថា​ ការចូលរួម​បោះឆ្នោត​ដ៏ច្រើន​របស់​ប្រជា​ពលរដ្ឋ​នឹង​ជួយឱ្យ​ពួកគេ​អាច​សម្រេច​ជ្រើសរើស​មេដឹកនាំ​ល្អមួយ​សម្រាប់​ប្រទេសជាតិ។ ​ លោក​សម រង្ស៊ី​ក៏​បាន​បង្ហាញ​នូវ​ជំហរ​សម្រប​សម្រួល​ថា​ លោក​មិន​ប្រកាន់​នឹង​បង្កើត​រដ្ឋាភិបាល​ជាមួយ​គណបក្ស​ណាទេ ​បើសិន​ជា​គណបក្ស​នោះ​មាន​គោល​នយោបាយ​ដូចគ្នា​នឹង​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​យល់​ព្រម​ដំឡើង​ប្រាក់​ខែ​ជូន​កម្មករ​និង​មន្ត្រី​ រាជការ​ព្រមទាំង​កម្ចាត់​អំពើ​ពុករលួយ​និង​ស្រឡាញ់​ជាតិ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG