\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បច្ចេក​វិទ្យា​ថ្មី​នឹង​​ត្រូវ​បាន​ប្រើ​​សម្រាប់​​ការប្រកួត​បាល់​ទាល់​ពិភពលោក​


ក្នុង​ការប្រកួត​បាល់​ទាត់​​ វគ្គ​ ១ភាគ៤ ផ្តាច់​ព្រ័ទ្ធ​ដណ្តើម​ពាន​រង្វាន់​ពិភពលោក World Cup ​ឆ្នាំ​២០១០​ បាន​បង្ហាញ​​​ថា កីឡាករ​ ហ្វ្រ៊ែង្គ ឡាំផាដ (Frank Lampard) ​នៃ​ប្រទេស​អង់គ្លេស ​បាន​ទាត់​ចូល​​ទី​​ខាង​អាល្លឺម៉ង់​​នោះ​មែន​​​ដែល​មិន​បាន​ត្រូវ​​​ទទួល​ស្គាល់​ ពីព្រោះ​តែ​អាជ្ញា​កណ្តាល​និង​​អាជ្ញា​កណ្តាល​ខ្សែ​បន្ទាត់​មិន​​​បាន​ឃើញ​បាល់​​ឆ្លង​កាត់​​ខ្សែ​បន្ទាត់​​ចាំទី​​​បន្ទាប់​​ពី​បាល់​បាន​បុក​បង្គោល​​​ខាង​លើ​ ហើយ​​ខ្ទាត​ចូល​ក្នុង​ទីលាន​ប្រកួត​​​វិញ។ ឧបទ្ទវហេតុ​​នេះ​​បាន​បណ្តាល​ឲ្យ​មាន​ការ​រំជើប​រំជួល​ ​យ៉ាង​ខ្លាំង​​ដែល​​ជំ​រុញ​​ឲ្យ​​ហ្វីហ្វា (FIFA​)​ ​ដែល​​​ជា​អង្គការ​គ្រប់គ្រង​​កីឡា​ពិភពលោក​ ​សុខ​ចិត្ត​​លំអោន​​តាម​ការដាក់​សំពាធ ហើយ​បាន​យល់​ព្រម​តាម​​ការអភិវឌ្ឍ​​​បច្ចេក​វិទ្យា​​សម្រាប់​​ពិនិត្យ​​មើល​​​បន្ទាត់​​ចាំទី។ អ្នក​ឆ្លើយ​ឆ្លង​​ព័ត៌មាន​របស់​វីអូអេ​ រ៉ូហ្សាន ស្គើបល (Rosanne Skirble) ​រាយការណ៍​ថា ​បច្ចេក​វិទ្យា​នេះ​នឹង​ចាប់​​ប្រើ​នៅ​ក្នុង​ការ​ប្រកួត​អន្តរជាតិ​​ ​​សម្រាប់​ពាន​សហព័ន្ធ​​​​នៅ​​ក្នុង​ប្រទេស​​ប្រេស៊ីល​​នៅ​ចុង​ខែ​នេះ។ លោក ​ជឹង ​ប៉ូជីន ​ប្រែ​សម្រួល​ជូន។

XS
SM
MD
LG