ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ការសម្រេច​លើ​បញ្ហា​ព្រំដែន​រវាង​កម្ពុជា-ថៃ អាច​មាន​បាតុកម្ម​បង្ហាញ​ស្មារតី​​សេ្នហា​ជាតិ​ជា​ថ្មី​ទៀត


គេ​រំពឹង​ថា នៅ​ចុង​ឆ្នាំ​នេះ​តុលាការ​កំពូល​របស់​អង្គការ​សហ​​ប្រជាជាតិ​ នឹង​ធ្វើ​សេចក្តី​សម្រេច​លើ​ការស្នើ​របស់​ប្រទេស​កម្ពុជា​ដែល​ទាមទារ​ធ្វើ​ជា​ម្ចាស់​កម្មសិទ្ធ​លើ​ដែនដី​ដែល​មាន​ជម្លោះ ដែល​នៅ​ជាប់ព្រំដែន​ជាមួយ​ប្រទេស​ថៃ។ នៅ​ក្នុង​ទសវត្ស៍​១៩៦០ តុលាការ​យុត្តិធម៌​អន្តរជាតិ​បាន​ប្រកាស​ថា ប្រាសាទ​បុរាណ​មួយ​នៅ​ជិត​ព្រំដែន គឺ​ជា​កម្មសិទ្ធិ​របស់​ប្រទេស​កម្ពុជា ក៏ប៉ុន្តែ មិន​បាន​សម្រេ​ច​ថា​ ដី​នៅ​ជុំវិញ​ប្រាសាទ​នោះ ជា​កម្មសិទ្ធ​របស់​ប្រទេស​ណា​នោះ​ទេ។ ការសម្រេច​ដ៏​ច្បាស់លាស់​មួយ​ថា ប្រទេស​ណា​ជា​ម្ចាស់​កម្មសិទ្ធិ​លើ​ដី​នោះ អាច​បង្ក​ឲ្យ​មាន​ភាពតានតឹង​រវាង​ប្រទេស​ជិត​ខាង​នឹង​គ្នា​ទាំងពីរ​នេះ។ លោក ដានីញ៉ែល ស្ហាហ្វ (Daniel Schearf) រាយការណ៍​អំពី​រឿង​នេះ ពី​ទីក្រុង​បាងកក ហើយ​អ្នកនាង លី ម៉ូរីវ៉ាន់ នៃ​វីអូអេ ​ជូន​សេចក្តី​ប្រែ​សម្រួល។

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG