\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

គោលនយោបាយ​អាមេរិក​ផ្តោត​លើ​អាស៊ី​ប៉ាស៊ីហ្វិក​ធ្វើ​ឲ្យ​ចិន​បារម្ភ


នៅ​កិច្ចប្រជុំ​កំពូល​រវាង​លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា (Barack Obama) និង​លោក​​ប្រធានាធិបតី​ចិន ស្ស៊ី ជីនពីង (Xi Jinping) នៅ​ក្នុង​រដ្ឋ​កាលីហ្វ័រនី (California) ភាគី​ទាំងពីរ​ព្យាយាម​បញ្ចៀស​ការ​ប៉ះ​ទង្គិច​​គ្នា ដែល​អាច​ធ្វើ​ឲ្យ​សៅហ្មង​ដល់​ការ​ទាក់ទង​មិត្តភាព​រវាង​មហា​អំណាច​ទាំងពីរ។ នាង ណាតាលី លីយូ (Natalie Liu) នៃ​វីអូអេ​រាយការណ៍​ថា ការ​​ព្រួយ​​បារម្ភ​​ចម្បង​​របស់​​ចិន​គឺ​ខ្លាច​ការ​យក​ចិត្ត​ទុក​ដាក់​ថ្មី​នៃ​​នយោបាយ​​បរទេស​របស់​សហរដ្ឋ​អាមេរិក​​លើ​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក​ ​មាន​បំណង​​​ទប់​ស្កាត់​​កំណើន​​​អំណាច​របស់​ចិន។ អ្នកស្រី នុច សារីតា ​ប្រែ​សម្រួល​ជូន។

XS
SM
MD
LG