ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

រូបចម្លាក់​បុរាណខ្មែរ​ដែល​ត្រូវ​ចោរ​លួច​បាន​ទៅដល់​មាតុភូមិ​អង្គរ​វិញ​ហើយ​


រូបចម្លាក់ខ្មែរ​នា​សតវត្សរ៍​ទី១០​ចំនួន​ពីរ​បាន​ទៅ​ដល់​មាតុភូមិ​អង្គរវិញ​ហើយ​ កាល​ពី​ថ្ងៃ​អង្គារ​ តាម​ការ​សន្យា​សង​រូបចម្លាក់​ចោរលួច ​ដែល​ជាករណី​ដ៏​ល្បី​ល្បាញ។​ រូប​ចម្លាក់​ទាំងពីរ​នេះ​ត្រូវ​គេ​ដាក់តាំង​នៅ​សារមន្ទីរ​សីល្បៈ​ Metropolitan Museum​ of Art ​ នៅ​ទីក្រុង​ញូយ៉ក​ជិត​២​ទសវត្សរ៍។​ ស្ថាប័ន​វប្បធម៌​ដ៏ល្បី​នៅ​ស.រ.អា.​នេះ​បាន​ស្ម័គ្រចិត្ត​សងរូប​ចម្លាក់​មួយ​គូនេះ​ ដែល​គេ​មើល​ឃើញ​ថា ​ធ្វើ​ជា​គំរូ​នៃ​ការ​អភិរក្ស​វត្ថុ​សិល្បៈ​នៅ​កន្លែងដើម​ ដែល​ត្រូវ​គេ​យក​ចេញ​ដោយ​មិន​មាន​មូល​ហេតុច្បាស់លាស់។​ ការ​សង​នេះ​ធ្វើឡើង​ នៅ​ពេល​រដ្ឋាភិបាល​ខ្មែរ​សុំឲ្យ​សារមន្ទីរ​ផ្សេង​ទៀត​ប្រគល់​រូប​ចម្លាក់​ខ្មែរ​ទៅ​វិញ។​ ទីភ្នាក់ងារ​ព័ត៌មាន​AP ​រាយ​ការណ៍ ​ហើយ​លោក​ពិន ស៊ីសុវណ្ណ​ប្រែ​សម្រួលជូន។

អត្ថបទ​ទាក់ទង

XS
SM
MD
LG