ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សមណនិស្សិត​ខ្មែរ ហឿន សំនៀង​ចប់ការ​សិក្សា​​នៅ​សាកល​វិទ្យាល័យ​Harvard​


ក្នុង​ចំណោម​និស្សិត​នៃ​តំបន់​អាស៊ីអាគ្នេយ៍​ចំនួន​៣.៧៤១​នាក់ដែល​បាន​បញ្ចប់​និង​កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ​ហាវដ (Harvard) ដែល​ជា​សាកល​វិទ្យាល័យ​​ដ៏​​ល្បី​បំផុត​នៅ​ក្នុង​ពិភពលោក ​មាន​និស្សិតខ្មែរ​​ចំនួន​ប្រាំមួយ​នាក់។ នៅ​ក្នុង​បន្ទប់​ផ្សាយ​របស់​វីអូអេ​នា​​រដ្ឋធានីវ៉ាស៊ីនតោន លោក អុឹម សុធារិទ្ធ​នៃ​វីអូអេ​បាន​សម្ភាស​ព្រះ​តេជព្រះ​គុណ​ ហឿន សំនៀង​ ដែល​ទើប​តែ​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញា​បត្រ​ជាន់​ខ្ពស់​ផ្នែក​រដ្ឋបាល​សាធារណៈ​ពីសាលា​រដ្ឋាភិបាល​កេណឺឌី​នៃ​សាកលវិទ្យាល័យ​ហាវដ៕

XS
SM
MD
LG