\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

គណបក្ស​ប្រឆាំងព្រមាន​អំពី​វិនិយោគបរទេសដែល​បំផ្លិច​បំផ្លាញ​ប្រទេស


មេដឹកនាំ​គណបក្ស​ប្រឆាំង​គឺ​លោក​សម​ រង្ស៊ី​ថ្លែង​ថា​ ខណៈ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​របស់លោក​គាំ​ទ្រ​ការ​វិនិយោគ​ពី​បរទេសនោះ​ ប្រទេស​កម្ពុជា​ចាំ​បាច់​ត្រូវ​ធានា​រ៉ាប់រង​ថា ​នឹង​គ្មាន​ការ​បំផ្លិច​បំផ្លាញ​ប្រទេស​កម្ពុជា​ឡើយ។​ នៅក្នុង​បទ​សម្ភាសន៍​ជាមួយ​លោក​ប៉ូច រាសី​នៃវីអូអេ ​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីន​តោន ​លោក​សម រង្ស៊ី​ថ្លែង​ថា​ ផល​ប្រយោជន៍​ជាតិ​ចាំ​បាច់​ត្រូវតែ​រក្សាការ​ពារ។ ការ​ព្រមាន​របស់​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​នេះ​ធ្វើ​ឡើង​ចំ​ពេល​ដែល​មាន​សេចក្តី​រាយការណ៍​មួយ​នៅ​សប្តាហ៍​នេះ ​ដែល​ថា ​បណ្តា​ចំការ​កៅ​ស៊ូវៀត​ណាម​ស្ថិត​នៅ​ពីក្រោយ​គម្រោង​អភិវឌ្ឍសេដ្ឋកិច្ច​ដែល​បាន​បង្ខំ​ឲ្យ​អ្នក​ស្រុក​ជា​ច្រើន​បាត់​បង់​​ផ្ទះ​សម្បែង៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG