ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​វិភាគ៖ កម្ពុជា​មាន​ការ​ជឿជាក់​នៅ​ក្រោយ​ពី​សវនាការ​​​​រឿង​ក្តី​​ព្រះវិហារ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

នៅ​ក្រោយ​​សវនាការ​​​​​​​​ផ្ទាល់​មាត់​នៅ​​តុលាការ​អន្តរជាតិ​​​​ទី​ក្រុង​ឡាអេ​​ កាល​ពី​ខែ​មេសា​​​ទាក់ទង​នឹង​​ប្រាសាទ​ព្រះវិហារ​​​ ប្រទេស​កម្ពុជា​មាន​​ការ​ជឿជាក់​ថា តុលាការ​នឹង​សម្រេច​សេចក្តី​​ឲ្យ​ខ្លួន​ឈ្នះ នេះ​បើ​តាម​អ្នក​វិភាគ​ខ្មែរ​​មួយ​រូប។ ប្រទេស​កម្ពុជា​បាន​​ដាក់​បណ្តឹង​ទៅ​តុលាការ​អន្តរជាតិ​ឲ្យ​បកស្រាយ​សាលក្រម​របស់​ខ្លួន​កាល​ពី​ឆ្នាំ​១៩៦២ ដែល​បាន​​សម្រេច​ឲ្យ​​ប្រាសាទ​ព្រះវិហារ​ស្ថិត​នៅ​ក្នុង​អធិបតេយ្យភាព​​​​របស់​ប្រទេស​កម្ពុជា​ ប៉ុន្តែ​មិន​បាន​សម្រេច​​​​អំពី​ដែនដី​នៅ​ជុំវិញ​ប្រាសាទ​នេះ​ទេ។ ​លោក​ ឈាង វណ្ណារិទ្ធ នាយក​​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហប្រតិបត្តិការ​និង​សន្តិភាព​​ថ្លែង​ប្រាប់​លោក​សឹង សុផាត នៃ​វីអូអេ​ ​នៅ​ក្នុង​បទសម្ភាសន៍​មួយ​នា​ពេល​ថ្មីៗ​នេះ​ថា ខណៈ​ដែល​ប្រទេស​កម្ពុជា​កាន់​តែ​ខិត​ជិត​ដល់​ការ​បោះឆ្នោត​ជាតិ​ បញ្ហា​ជម្លោះ​ព្រំដែន​ប្រាសាទ​ព្រះវិហារ​​ទំនង​ជា​មិន​ក្លាយ​ជា​រឿង​​​នយោបាយ​ផ្ទៃ​ក្នុង ​ដូច​កាល​ពី​៥​ឆ្នាំ​មុន​ទេ៕

XS
SM
MD
LG