\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

នាយក​អង្គការ​សមធម៌​កម្ពុជា​អបអរ​អ្នកស្រីទេព​ វន្នី​ទទួល​រង្វាន់​ស្ត្រីជា​អ្នក​ដឹកនាំ


លោក​​អៀង វុទ្ធី ​នាយកអង្គការ​សមធម៌​កម្ពុជា​បាន​អញ្ជើញ​មកដល់​រដ្ឋធានី​វ៉ាស៊ីនតោន​ក្នុង​ទស្សនកិច្ច​ពីរសប្តាហ៍​របស់លោក។​ទស្សនកិច្ច​របស់​លោក​គឺដើម្បី​ជួប​ជាមួយ​ដៃគូ​នានា​មន្ត្រី​អាមេរិកាំង​មួយចំនួន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ និង​ចូលរួម​ការផ្តល់​រង្វាន់​ល្បីល្បាញ​សម្រាប់​ភាពជា​អ្នក​ដឹកនាំស្ត្រី​ដល់អ្នកស្រី​ទេព វន្នី សកម្មជន​ដីធ្លី​បឹងកក់​ដែលត្រូវ​ទទួល​រង្វាន់​ពីអង្គការ ​Vital Voices នៅថ្ងៃទី២​ខែមេសា​ឆ្នាំ​២០១៣។ ​កម្មវិធីនេះ​ត្រូវ​គេ រំពឹងថា​នឹងចូល​រួមដោយ​លោក​អនុប្រធានាធិបតី​ស.រ.អា. Joe Biden ​និង​លោកស្រី​ហ៊ីលឡែរី គ្លីនតុន​ អតីត​រដ្ឋមន្ត្រី​ការបរទេស​ស.រ.អា.​ផងដែរ។​ លោក​សុខ ខេមរា​នៃ​វីអូអេ​ដែលត្រូវ​ចូលរួម​យកព័ត៌មាន​ក្នុងពិធី​ប្រគល់​រង្វាន់នេះ​បាន​ សម្ភាស​លោក​អៀង វុទ្ធី ​ក្នុង​ទីស្នាក់ការ​ធំរបស់​វីអូអេ​អំពីបញ្ហា​ស្ថានភាព​បណ្តេញ​ចេញពល​រដ្ឋដោយ​បង្ខំចេញ​ពីលំនៅដ្ឋាន​ក្នុងប្រទេស​កម្ពុជា​និង​ការ​ស្វះស្វែង​រក​ការគាំទ្រ​ពី​ស.រ.អា.​ដើម្បី​បញ្ចប់​បញ្ហា​រំលោភ​បំពាន​ដីធ្លី​នៅ​កម្ពុជា៕

XS
SM
MD
LG