ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោកអៀង សារី​បានស្លាប់ ​ហើយ​សព​របស់​លោក​ត្រូវ​ដឹក​ទៅ​ស្រុកម៉ាឡៃ


លោកស្រី​ជា លាង សហ​ព្រះរាជ​អា​ជ្ញា​កម្ពុជា​បានប្រកាស​ប្រាប់​អ្នក​សារព័ត៌មាន​ថា ​លោក​អៀង សារី​បាន​ស្លាប់​ហើយ។​ លោកស្រី​ប្រកាស​ដូច្នេះ​មិន​ដល់​ដប់​នាទី​ផង​ក្រោយពី​សាក​សព​របស់​អៀង សារី​ត្រូវ​បាន​ដឹក​តាម​រថយន្ត​មន្ទីរពេទ្យ​ឆ្ពោះ​ទៅកាន់​ស្រុក​ម៉ាឡៃ​ ខេត្តបន្ទាយ​មានជ័យ។ ​នៅ​ទីនោះ​កូនៗ​និង​សាច់​ញា​ត្តិ​របស់​ជន​ជាប់ចោទ​រូប​នេះ​នឹងធ្វើ​ពិធីបុណ្យ​តាម​ប្រពៃណី​របស់​ខ្មែរ។ ដោយ​មិនបាច់​រង់ចាំ​ការ​ចោទសួរ ​លោកស្រី​ជា លាង​បានបង្ហាញ​ពី​មូលហេតុ​នៃ​ការស្លាប់​របស់​អៀង សារី ​ដែល​គេ​មិន​បានដឹង​ចាប់តាំងពី​គាត់​ត្រូវ​ដឹក​ចូល​មន្ទីរពេទ្យ​យ៉ាង​ប្រញ៉ាប់​ប្រញ៉ាល់​កាល​ពី​ថ្ងៃទី​៤ខែ​មិនា។​ លោកស្រីនិយាយថា៖ «គ្រូពេទ្យ​ព្យាបាល​លោក​អៀង សារី ​បាន​បញ្ជាក់ថា ​មូលហេតុ​នៃ​មរណភាព​របស់​លោក​គឺ​បណ្តាលមកពី​អសម​ត្ថ​ភាព​នៃ​បេះដូង»។ លោកស្រី​ព្រះរាជ​អាជ្ញា​ជាតិ​បញ្ជាក់ថា​ ការចោទប្រកាន់​លើ​អៀង សារី «ត្រូវ​រំលត់»​ ដោយ​យោងតាម​ក្រមព្រហ្មទណ្ឌ​កម្ពុជា។ លោក​គង់ សុឋានរិទ្ធ​រាយ​ការណ៍​ពី​រាជធានី​ភ្នំពេញ៕

XS
SM
MD
LG