\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សំណង់​សាលារៀន​របស់​លោកម៉ម សូណង់ដូ​ជួបការ​លំបាក


តំណាង​អាណាព្យាបាល​សិស្ស​៣០០​នាក់​នៅភូមិមួយ​ក្នុង​ខេត្ត​កំពង់ចាម​អំពាវ នាវ​ដល់​មេ​ដឹកនាំខ្មែរ​និង​សហគមន៍​អន្តរជាតិ​ដោះលែង​លោក​ម៉ម សូណង់ដូ​ ជា​បន្ទាន់។​ ពួកគេ​មានជំនឿថា​ លោក​ម៉ម សូណង់ដូ​ជាមនុស្ស​ស្អាតស្អំ​ ហើយ​ធ្វើ​ ឲ្យ​សហគមន៍​ពួកគេ​មានការ​អភិវឌ្ឍ។​ តំណាង​ពលរដ្ឋ​ទាំងនោះ​ថ្លែង​ដូច្នេះ​ដោយ យោង​ទៅលើការ​កសាង​សាលារៀន​មួយខ្នង​និងការ​ផ្តល់ជំនួយ​មួយ​ចំនួន​ដល់​ ពល​រដ្ឋ​ក្រីក្រ​ក្នុង​សហគមន៍។​ លោក ​សុខ ខេមរា ​នៃវីអូអេ​បាន​ធ្វើ​ដំណើរ​ទៅ​ ដល់​ភូមិ​ដែលលោក ​ម៉ម សូណង់ដូ​ បាន​សាង​សង់សាលា​រៀន ​ហើយ​រាយ​ការណ៍​ថា​ ពលរដ្ឋ​នៅទីនោះ​​នឹក​រឭក​លោក​ ម៉ម សូណង់ដូ ​ហើយ​ត្រេកអរ​ខ្លាំង​ចំពោះ​សមិទ្ធិ​ផល​របស់លោក៕

XS
SM
MD
LG