អ្នកកាសែតអាមេរិកាំងរៀបចំសរសេរសៀវភៅប្រលោមលោកគំនូរពីនាងតាត ម៉ារីណា
អំពើអយុត្តិធម៌សង្គម និទណ្ឌភាព និងការរំលោភបំពានលើស្ត្រីនឹងត្រូវយកមកបង្ហាញនៅក្នុងប្រលោមលោករូបភាពថ្មី មួយដែលមានចំណងជើងថា«បណ្តាសារសម្ភស្ស»។ អ្នកការសែតអាមេរិកាំងគឺលោក អេរិក ប៉េប បានយកករណីរបស់នាងតាត ម៉ារីណា ដែលជាអតីតតួរខារ៉ាអូខេដ៏ល្បីឈ្មោះម្នាក់និងជាជនរងគ្រោះដោយការវាយប្រហារទឹកអាស៊ីត មករំលេចអំពីបញ្ហាទាំងនេះដែលកំពុងតែគ្របដណ្តប់នៅប្រទេសកម្ពុជា។ លោកអេរិក ប៉េប បានប្រាប់លោកម៉ែន គឹមសេងក្នុងបទសម្ភាសតាមប្រព័ន្ធស្កាយថាសៀវភៅនេះនឹងទៅដល់អ្នកអានយ៉ាងទូលំទូលាយ បន្ថែមទៅនឹងការផ្សាយតាមបណ្តាញព័ត៌មានក្នុងពេលកន្លងមកនិងឯកសារវីដេអូដែលបានរៀបរាប់ពីសាច់រឿងរបស់នាង៕