ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សិទ្ធិ​មនុស្ស​និង​ប្រជា​ធិបតេយ្យ​ត្រូវពង្រឹង​ជាចាំបាច់​មុខការ​បោះឆ្នោត​សភា


សកម្មជន​សិទ្ធិ​មនុស្ស​អាមេរិក​និយាយ​ថា ​សិទ្ធិ​មនុស្ស​និង​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​ត្រូវ​ពង្រឹង​ជាចាំបាច់ ​ទើប​ការ​បោះឆ្នោត​សភា​នៅឆ្នាំនេះ​អាច​ធ្វើទៅ​ដោយ​យុត្តិធម៌​និង​អាច​ទទួល​ស្គាល់​បាន។​ លោក ​Joshsua Cooper ​អ្នកជំនាញ​ខាង​សិទ្ធិ​មនុស្ស​សម្រាប់​តំបន់អាស៊ី​ប៉ាស៊ីហ្វិក​បាន​ថ្លែង​ដូច្នេះប្រាប់​លោកមែ៉ន គឹមសេង​នៃវីអូអេ​ ស្របពេល​ដែល​លោកMichael Posner ឧបការី​រដ្ឋមន្ត្រី​ការ​បរទេស​ស.រ.អា.​ធ្វើដំណើរ​ទៅ​ប្រទេស​កម្ពុជា​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ខ្មែរដោះ​លែង​លោក​ម៉ម សូណង់ដូ​ និង​អនុញ្ញាត​ឲ្យ​លោក​សម​ រង្ស៊ី​ចូលរួម​ប្រកួត​ក្នុង​ការ​បោះឆ្នោត​សភា​នៅ​ឆ្នាំ​នេះ៕

XS
SM
MD
LG