ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជន​ភៀស​ខ្លួន​ស៊ីរី​ប្រឈម​នឹង​រដូវ​រងារ​ដ៏​ធ្ងន់ធ្ងរ


ការប្រយុទ្ធ​គ្នា​ជិត​ពីរ​ឆ្នាំ​នៅ​ប្រទេស​ស៊ីរី បាន​បង្ខំ​ជនជាតិ​ស៊ីរី ជាង​១​លាន​នាក់​ឲ្យ​រត់​គេច​ទៅ​រក​សុវត្ថិភាព​នៅ​ក្នុង​ប្រទេស​ជិត​ខាង ដូចជា​ប្រទេស​ទួរគី លីបង់​ អ៊ីរ៉ាក់ និង​ហ្សកដានី។ យោង​តាម​ឧត្ដម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន មនុស្ស​ជាង​១​សែន​ប្រាំ​ម៉ឺន​នាក់​ស្ថិត​នៅ​ក្នុង​ប្រទេស​លីបង់។ លោក​ ចេមស៍ ប្រ៊ូក (James Brooke) រាយការណ៍​ពី​ទីក្រុង​ អានចារ (Aanjar) ប្រទេស​លីបង់ ដែល​ស្ថិត​នៅ​តែ​៣០​នាទី​តាម​រថយន្ដ ពី​ទីក្រុង​ដាម៉ាស ដែល​ជា​រដ្ឋធានី​នៃ​ប្រទេស​ស៊ីរី។ អ្នកស្រី កង ស៊ីវន ប្រែ​សម្រួល​ជូន។

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG