\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សរអា​ស្វែងរក​ការទាក់ទង​រឹងមាំ​ជាង​មុន​ជាមួយ​កម្ពុជា​ក្រោយ​ទស្សន​កិច្ច​លោក​អូបាម៉ា


សរអា​រំពឹងថា​ ការ​ទាក់ទង​រវាង​សរអា​និង​កម្ពុជា​នឹងមាន​ភាព​រឹងមាំជាង​មុន​ក្រោយ​ដំណើរ​ទស្សកិច្ច​របស់លោក​ប្រធានាធិបតី​បារ៉ាក់អូបាម៉ា​ទៅកាន់​ប្រទេស​កម្ពុជា ​កាលពីខែ​វិច្ឆិកា នេះ​បើតាម​សម្តីរបស់​អ្នកនាំពាក្យ​ស្ថានទូត​សរអា​ប្រចាំប្រទេស​កម្ពុជា​លោក Sean McIntosh។​ នៅក្នុង​បទសម្ភាសន៍​កាលពី​ពេលថ្មីៗ​ជាមួយ​វីអូអេ ​លោក McIntosh​ ថ្លែងថា​ លោក​អូបាម៉ា ​សម្រេចចិត្ត​យក​អាស៊ី​អាគ្នេយ៍​ធ្វើជាដៃគូ​ជិតដិត​ជាងមុន​របស់​សហរដ្ឋអាមេរិក​ ហើយ​ថា​ សរអា​ចង់ឃើញ​អាស៊ីមាន​ការលូត​លាស់ផ្នែក​សេដ្ឋកិច្ច ​មាន​ស្ថិរភាព​និង​សន្តិសុខ​ល្អ​ ជាពិសេស​ចំពោះ​ប្រទេស​កម្ពុជា​ ពីព្រោះ​សរអា​និង​កម្ពុជា​មានការ​ទាក់ទង​ការទូត​ជាមួយគ្នា​អស់ពេល​ជាង៦០ឆ្នាំ​ហើយ៕

XS
SM
MD
LG