ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជាថ្មីម្តងទៀត​ ជនរង​គ្រោះ​ទំនាស់​ដីធ្លី​សុំឲ្យ​សភា​ធ្វើ​អន្តរាគមន៍


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ប្រជាពលរដ្ឋ​រងគ្រោះ​មក​ពី​សហគមន៍​ផ្សេងៗ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​បាន​ជំរុញ​​សារ​ជា​ថ្មី​ទៀត​ដល់​រដ្ឋសភា​ជាតិ​ឲ្យ​អន្តរាគមន៍​ដោះស្រាយ​ការ​រំលោភ​បំពាន​នានា​និង​បញ្ហា​ដីធ្លី​របស់​ពួកគេ។​ នៅ​ក្នុង​ញ្ញត្តិ​មួយ​ដែល​ផ្ញើ​ជូន​ប្រធាន​រដ្ឋសភា​លោក​ហេង សំរិន ​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​ ក្រុម​បាតុករ​ប្រមាណ​ជា​៣០០​នាក់​បាន​លើកឡើង​ថា​ ពួក​ខ្លួន​កំពុង​ព្រួយបារម្ភ​និង​រង​ទុក្ខវេទនា​យ៉ាង​ធ្ងន់ធ្ងរ​ដោយសារ​ការ​បណ្តេញ​ចេញ​ដោយ​ប​ង្ខំ​ ការ​រឹបអូស​យក​ដីធ្លី​នៅតាម​បណ្តា​សហគមន៍​ជាច្រើន។​ ​ក្រុម​អ្នកតវ៉ា​បាន​ស្នើ​ឲ្យ​លោក​ហេង សំរិន​«ធ្វើ​អន្តរាគមន៍​ដល់​រាជ​រដ្ឋាភិបាល​ដើម្បី​បញ្ឈប់»​សកម្មភាព​ខាងលើ​និង​«លើក​ស្ទួយ​លទ្ធិ​ប្រជាធិបតេយ្យ​និង​ការ​គោរព​សិទ្ធិ​មនុស្ស»។​ លោក ​គង់ សុ​ឋាន​រិទ្ធ​ជូន​សេចក្តី​រាយ​ការណ៍​ពី​រាជធានី​ភ្នំពេញ៕

XS
SM
MD
LG