ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ប៉ូលិស​រារាំង​មិន​ឲ្យ​អ្នក​ភូមិ​បឹងកក់​ធ្វើការ​តវ៉ា​នៅ​ទិវា​សិទ្ធិមនុស្ស​ពិភព​លោក

  • VOA Khmer

តំណាង​អង្គការ​សង្គម​ស៊ីវិល​ក្នុងស្រុក​ មន្ត្រីជាន់​ខ្ពស់​ស្ថាន​ទូត​សហ​រដ្ឋអាមេរិក​និង​ក្រុម​កម្មករ​កាត់​ដេរ​សម្លៀក​បំពាក់​នៅ​ថ្ងៃ​ច័ន្ទនេះ​បាន​ដើរក្បួន​ដង្ហែរ​ដោយ​សន្តិវិធី​ចេញ​ពី​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក​ឆ្ពោះ​ទៅ​ទីលាន​ប្រជា​ធិបតេយ្យ​ដើម្បី​ចូលរួម​ខួប​លើទី​៦៤​នៃ​ទិវាសិទ្ធិមនុស្ស​អន្តរជាតិ។​ ស្របពេល​និង​មន្ត្រី​អង្គការសង្គម​ស៊ីវិល​ដើរក្បួន​ដង្ហែរ​តាម​ទីសារធារណៈ​នេះ ​​ក្រុមអាជ្ញាធរ​មាន​ជាច្រើន​រាប់​សិប​នាក់​បាន​រាំង​ខ្ទប់​មិនឲ្យ​​អ្នក​ភូមិ​បឹងកក់​ដែល​រង​គ្រោះ​ដ៏រាំរ៉ៃ​ក្នុង​រឿង​ជម្លោះ​ដីធ្លី​ចូលរួម​​​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​និង​ដាក់​ញ្ញាត្តិ​ជូន​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ដើម្បី​ទាម​ទារឲ្យ​​វាស់​ព្រំប្រទល់​ដី​ជាង​១២​ហិចតា​នោះទេ។ លោកហេង រស្មី​​នៃវីអូអេ​និង​ទីភ្នាក់ងារព័ត៌មាន Reuters៕

XS
SM
MD
LG