ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​ អូបាម៉ា​ និង​លោក​ រ៉មនី​ មាន​ទស្សនៈ​ផ្សេង​គ្នា​អំពី​ការ​អនុវត្ត​គោល​នយោបាយ​ស.រ.អា.​ចំពោះ​ប្រទេស​ចិន


គោល​នយោបាយ​របស់​ស.រ.អា.​ចំពោះ​ប្រទេស​ចិន​ មាន​មុខ​នាទី​មួយ​ក្នុង​ការ​ពិភាក្សា​រវាង​បេក្ខជន​ប្រធានាធិបតី​សរអា​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ​ ហើយ​នៅ​មាន​បន្ត​រហូត​មក​ដល់​សព្វ​ថ្ងៃ។​ លោក​ប្រធានាធិបតី​ បារ៉ាក់​ អូបាម៉ា​ និង​ លោក​អតីត​អភិបាលរដ្ឋ​ មីទ​ រ៉មនី​ យល់​ស្រប​គ្នា​ថា​ ប្រទេស​ចិន​ត្រូវ​គោរព​ច្បាប់​បញ្ញតិ​ដែល​គ្រប់​គ្រង​លើ​ពាណិជ្ជកម្ម។​ ក៏​ប៉ុន្តែ​បេក្ខជន​ទាំង​ពីរ​មាន​ទស្សនៈ​ខុស​គ្នា​ អំពី​ចំណុច​ថា​តើ​ សហរដ្ឋ​អាមេរិក​គួរ​រិត​បន្តឹង​ការ​អនុវត្តិ​ច្បាប់​បញ្ញតិ​ទាំង​នោះ​ កាន់​តែ​ខ្លាំង​ឡើង​ទៀត​ ឬ​ដូច​ម្តេច?​ នៅ​ក្នុង​របាយការណ៍​នេះ​ សេវា​ភាសា​កុកងឺ​ របស់​វីអូអេ​ ពិនិត្យ​មើល​បញ្ហា​ឧភតោភាគី​ នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​ ២០១២។

XS
SM
MD
LG