\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ពាណិជ្ជកម្ម​ខ្នាត​តូច​ មាន​សារៈសំខាន់​សម្រាប់​ការ​លូត​លាស់​នៃ​សេដ្ឋកិច្ច​សហរដ្ឋ​អាមេរិក


នៅ​ក្នុង​យុទ្ធនាការ​ដើម្បី​តំណែង​ប្រធានាធិបតី​នៃ​សហរដ្ឋ​អាមេរិក​ លោក​ Barack​ Obama​ នៃ​គណបក្ស​ប្រជាធិបតេយ្យ​ និង​លោក​ Mitt​ Romney​ គូ​ប្រជែង​របស់​លោក​នៃ​គណបក្ស​សាធារណរដ្ឋ​បាន​ស្នើ​ថា​ ការ​លូតលាស់​នៃ​ពាណិជ្ជកម្ម​ខ្នាត​តូច​ ជា​មធ្យោបាយ​មួយ​ដើម្បី​ជួយ​ជំរុញ​ឲ្យ​សេដ្ឋកិច្ច​ជាតិ​របស់​សហរដ្ឋ​អាមេរិក​មាន​ការ​លូត​លាស់​ជា​ថ្មី​ឡើង​វិញ។​ អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​ Chris​ Simkins​ នៃ​វីអូអេ​ ធ្វើ​សេចក្តី​រាយការណ៍​ពិស្តារ​ពី​រដ្ឋ​ North​ Carolina​ ដែល​នៅ​ទី​នោះ​ ម្ចាស់​ពាណិជ្ជកម្ម​តូចៗ​មាន​ការ​ខ្វែង​គំនិត​គ្នា​ អំពី​ចំណុច​ថា​តើ​បេក្ខជន​ណា​មួយ ​អាច​បំពេញ​តាម​សេចក្តី​ត្រូវការ​របស់​ពួក​គេ​ បាន​ប្រសើរ​ជាង​មួយ​ទៀត​ នៅ​រដ្ឋ​មួយ​ក្នុង​ចំណោម​រដ្ឋ​មួយ​ចំនួន​តូច​ដែល​មាន​ការ​ប្រកួត​កៀក​គ្នា​ រវាង​បេក្ខជន​ទាំង​ពីរ​រូប។

XS
SM
MD
LG