ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សកម្ម​ជន​ការពារ​សិទ្ធិ​លំនៅ​ដ្ឋាន​ទៅ​អឺរ៉ុប​សុំ​ឲ្យ​ម្ចាស់​ជំនួយ​ធ្វើ​អន្តរាគមន៍

  • VOA Khmer

សកម្មជនខាងបញ្ហាដីធ្លី​លោក ​អៀង វុទ្ធី ​និង​អ្នកស្រី ​ហេង មុំ ​ជាជន​រងគ្រោះ​ នៅ​ភូមិ​បឹងកក់ ​បាន​បញ្ចប់​ដំណើរ​ទស្សន​កិច្ច​ជាង​មួយ​សប្តាហ៍​នៅក្នុង​ប្រទេស​អឺរ៉ុប​មួយ​ចំនួន​កាលពី​ថ្ងៃព្រហស្បតិ៍​ទី២៧​ខែកញ្ញា។ ​ពួក​គេបញ្ចុះ​បញ្ចូល​ឲ្យ​សហភាព​អឺរ៉ុប​ជួយ​ដោះស្រាយ​បញ្ហា​បណ្តេញ​ចេញ​ពីលំនៅ​ដ្ឋាន​និង​ការ​រំលោភ​បំពាន​ដីធ្លី​ក្នុង​ ប្រទេស​កម្ពុជា។ ​ពី​រដ្ឋធានីវ៉ាស៊ីនតោន​ លោក សុខ ខេមរា​នៃវីអូអេ​​បាន​សម្ភាសន៍​តាម​ប្រព័ន្ធ ​Skype ​ជាមួយ​លោក​អៀង វុទ្ធី​ និង​អ្នកស្រី​ហេង មុំ​​ ពេល​អ្នក​ទាំងពីរ​នៅ​ប្រទេស​អាឡឺម៉ង់​។ លោក​អៀង វុទ្ធីក៏​បានជួប​ជាមួយ​គណៈ​កម្មាធិការ​ពាណិជ្ជ​កម្ម​អឺរ៉ុប​ផងដែរ​ដើម្បី​សុំឲ្យ​មាន​ការ​ស៊ើប​អង្កេត​ការ​រំលោភ​សិទ្ធិ​ពលរដ្ឋ ​រឿង​ដីដាំ​ អំពៅបី​ខេត្ត​ក្នុង​ប្រទេស​កម្ពុជា​ដើម្បីផលិតស្ករនាំចេញ​ទៅទីផ្សារ​អឺរ៉ុប៕

XS
SM
MD
LG