ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សង្កាត់ ​Los Angeles ​ស្វះស្វែង​ចុះឈ្មោះ​អ្នក​បោះឆ្នោត​ខ្មែរ​ឲ្យ​បាន​ច្រើន

  • VOA Khmer

កាលពី​ថ្ងៃអង្គារ​នេះ​គឺជា​ថ្ងៃចុះ​ឈ្មោះ​បោះ​ឆ្នោត​ជាតិ​នៅ​ក្នុង​សហ​រដ្ឋ​អាមេរិក។​ វាជា​ឱកាស​ល្អ​សម្រាប់​អ្នក​ស្ម័គ្រ​ចិត្ត ស្វែង​រក​អ្នក​ដែល​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ជុំវិញ​សហ​រដ្ឋ​​អាមេរិក ​ជា​ពិសេស​នៅតំបន់ Los Angeles​ រដ្ឋ​កាលីហ្វញ៉ា ដែល​ចំនួន​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​ជាពល​រដ្ឋ​អាមេរិកាំង​ដើម​កំណើត​ខ្មែរ​នៅមាន​កម្រិត​តិច​នៅ​ឡើយ។​ អ្នកស្ម័គ្រចិត្ត​និយាយ​ថា​ ថ្ងៃបោះឆ្នោត ​ទី៦​ខែ​វិច្ឆិកា​​​គឺជា​ឱកាស​សម្រាប់​ខ្មែរ​អាមេរិកាំង​បញ្ចេញ​សំឡេង​របស់ខ្លួន​លើ​បញ្ហា​ជាច្រើន​ផ្សេង​ទៀត ​មិនមែន​តែ​ការ​ជ្រើសរើស​ប្រធានា​ធិបតី​សហ​រដ្ឋ​អាមេរិក​ទេ។ នាង ជាង សុភីណារ័ត្ន​ មាន​សេចក្តី​រាយ​ការណ៍​នេះ​ពី​ទីក្រុង​ឡងប៊ិច។

XS
SM
MD
LG