ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រះមហាក្សត្រ​ខ្មែរ​យាង​ទៅ​ទស្សនកិច្ច​ផ្លូវការ​នៅ​វៀតណាម


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ព្រះ​មហាក្សត្រ​ខ្មែរ​សម្តេច​ព្រះ​បរមនាថ​នរោត្តម​សីហមុនី​បាន​យាង​ទៅ​ទស្សនកិច្ច​ជា​ផ្លូវ​ការ​រយៈពេល​បី​ថ្ងៃ​នៅ​វៀតណាម​នៅ​ថ្ងៃ​ច័ន្ទ​នេះ​សំដៅ​ពង្រឹង​មិត្តភាព​ប្រទេស​ជិត​ខាង​គ្នា​ទាំង​ពីរ។​ យោងតាម​ព្រះ​រាជ​សារ​ផ្ញើ​ជូន​ជន​រួមជាតិ​ ព្រះមហាក្សត្រ​ខ្មែរ​មាន​ព្រះរាជ​ឱង្កា​ថា ​ព្រះអង្គ​នឹង​មិន​មាន​ព្រះរាជ​វត្តមាន​នៅ​ក្នុង​ប្រទេស​រហូតដល់​ថ្ង​ទី២៦​ ខែ​កញ្ញា​ដោយ​សារ​ព្រះរាជ​ទស្សនកិច្ច​នេះ​ ប៉ុន្តែ​ព្រះ​មហាក្សត្រ​មិន​បង្ហាញ​ពី​អត្ថ​ប្រយោជន៍​នៃ​ព្រះរាជ​បេសក​កម្ម​ក្រៅប្រទេស​នេះ​ទេ។​ លោក​អ៊ុម ដារាវុធ ​សមាជិក​ព្រះរាជ​ខុទ្ទកាល័យ​មាន​ប្រសាសន៍​ថា ​ព្រះ​មហាក្សត្រ​បាន​យាង​ចាក​ចេញ​រួច​ហើយ​កាលពី​ព្រឹក​មិញ​នេះ ​ប៉ុន្តែ​លោក​មិន​បន្ថែម​សេចក្ដី​អត្ថាធិប្បាយ​អ្វី​នោះ​ទេ។​ លោក​គង់ សុឋានរិទ្ធ​រាយ​ការណ៍​ពី​ភ្នំពេញ៕

XS
SM
MD
LG