ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ចាប់​ខ្លួន​សហស្ថាបនិក​គេហទំព័រ​ខុស​ច្បាប់​រំឭក​ពី​​​សន្តិសុខ​កម្រិត​ទាប​​លើ​អ៊ីនធឺណិត


ទាញ​យក​ពី​តំណភ្ជាប់​ដើម

នៅ​ថ្ងៃ​​ទី​ ១០ ខែ​កញ្ញា ដើម​​សប្តាហ៍​នេះ ​អាជ្ញាធរ​​កម្ពុជា​បាន​ចាប់​បញ្ជូន​​​ខ្លួន​លោក Gottfrid Svartholm Warg សហស្ថាបនិក​​ម្នាក់​នៃ​គេហទំព័រ​ចែក​ចាយ​ឯកសារ​ខុស​ច្បាប់​ឈ្មោះ​​ The Pirate Bay ទៅ​កាន់​ប្រទេស​ស៊ុយអ៊ែត​ ដែល​នៅ​ទី​នោះ​លោក​នឹង​ប្រឈម​នឹង​ទោស​អំពី​ការ​រំលោភ​លើ​កម្មសិទ្ធិ​បញ្ញា។ លោក​ប៊ុន​ ថារម្យ អ្នក​ជំនួយ​ដល់​វីអូអេ​និង​ជា​អ្នក​ជំនាញ​ខាង​អ៊ីនធឺណិត​​និយាយ​ថា ការ​ចាប់​ខ្លួន​និង​បញ្ជូន​ខ្លួន​នេះ​រំឭក​ដល់​​អ្នក​ដទៃ​អំពី​ការ​​អាច​​​ត្រូវ​​​ទទួល​ទោស​ចំពោះ​អំពើ​ខុស​ច្បាប់​តាម​ប្រព័ន្ធ​​អ៊ីនធឺណិត។ ប៉ុន្តែ​លោក​ថា ការ​​ចូល​លួច​ឯកសារ​ក្នុង​គេហទំព័រ​រដ្ឋាភិបាល​ដើម្បី​ជា​វិធានការ​សងសឹក ក៏​បង្ហាញ​ពី​​ការ​លំបាក​របស់​អាជ្ញាធរ​ដែល​តាម​ចាប់​អ្នក​ជំនាញ​ទាំង​នេះ។ នៅ​ក្នុង​កម្មវិធី​ «សំឡេង​ឌីជីថល» នេះ លោក ថារម្យ​ក៏​ពិភាក្សា​ផងដែរ​ជាមួយ​លោក សឹង សុផាត នៃ​វីអូអេ អំពី​ផល​ប៉ះពាល់​នៃ​ការ​ចាប់​ខ្លួន​នេះ​ដល់​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​នៅ​កម្ពុជា៕

XS
SM
MD
LG