\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ក្រុមហ៊ុន ​Apple ​ជួប​ឱកាស​ផង​និង​ការ​ប្រកួត​ប្រជែង​ផង​ក្នុង​ទីផ្សារ​កម្ពុជា

  • VOA Khmer

កាល​​ពី​ខែ​មិថុនា​​កន្លង​ទៅ​នេះ ​ក្រុមហ៊ុន Apple ដែល​​ផលិត​ទូរស័ព្ទ​ដៃ iPhone ​បាន​សម្ពោធ​ផ្សារ​តាម​អ៊ីនធឺណិត​ iTunes ​នៅ​ក្នុង​បណ្តា​ប្រទេស​អាស៊ី​ចំនួន​១២ រួម​ទាំង​ប្រទេស​កម្ពុជា​ផង​ដែរ។ ​លោក ប៊ុន ថារម្យ ​អ្នក​យក​ព័ត៌មាន​​ផ្នែក​បច្ចេកវិជ្ជា​ និង​ជា​អ្នក​ជំនួយ​ដល់​វីអូអេ​និយាយ​ថា​ ក្រុមហ៊ុន​ Apple ​ពង្រីក​ទី​ផ្សារ​ចូល​ប្រទេស​កម្ពុជា​ដោយ​សារ​មើល​ឃើញ​ពី​សក្តានុពល​ទីផ្សារ​ក៏​ដូច​ជា​ទទួល​ការ​ប្រកួត​ប្រជែង​កាន់​តែ​ខ្លាំង​ពី​ក្រុមហ៊ុន​ដែល​លក់​ផលិតផល​ប្រើ​កម្មវិធី​ Android។​ លោក ​ប៊ុន ថារម្យ​ បាន​ពន្យល់​លោក​ សឹង សុផាត នៃ​វីអូអេ នៅ​ក្នុង​កម្មវិធី «សំឡេង​ឌីជីថល» ​ថា​ ឥឡូវ​នេះ​ ពលរដ្ឋ​កម្ពុជា​អាច​ទិញ​ផលិត​ផល​តាម​អ៊ីធឺណិត​​​របស់​ Apple ជា​ច្រើន​ តែ​ក្រុមហ៊ុន​នេះ​ក៏​នៅ​មាន​ការ​ប្រឈម​មួយ​ចំនួន។

XS
SM
MD
LG