ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ការ​ខ្វែង​គំនិត​ប៉ះពាល់​ដល់​សមាហរណកម្ម​អាស៊ាន

  • VOA Khmer

នៅ​​មុន​ខួប​​ទី​៤៥ ​នៃ​ការ​បង្កើត​សមាគម​​​អាស៊ាន​នា​ថ្ងៃ​ទី​០៨ សីហា សមាជិក​​អាស៊ាន​​បាន​ខ្វែង​គំនិត​​​គ្នា​រហូត​មិន​អាច​ចេញ​​សេចក្តី​ប្រកាស​រួម​នៅ​ក្នុង​កិច្ច​ប្រជុំ​សន្តិសុខ​តំបន់​ក្នុង​ទី​ក្រុង​ភ្នំពេញ​កាល​ពី​ខែ​កក្កដា​កន្លង​ទៅ​នេះ។ នៅ​ក្នុង​កម្មវិធី​«វេទិកា​អាស៊ី​អាគ្នេយ៍»​​ លោក ឈាង វណ្ណារិទ្ធ នាយក​​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហប្រតិបត្តិការ​និង​សន្តិភាព​ និយាយ​ថា ​ការ​ខ្វែង​គំនិត​នេះ​ប៉ះពាល់​ដល់​សមាហរណ​កម្ម​អាស៊ាន​ ប៉ុន្តែ​ថា ​​វា​ជា​របត់​ចាំ​បាច់​មួយ​នៅ​ក្នុង​ការ​វិវត្ត​របស់​អង្គការ​តំបន់​មួយ​នេះ។ ​លោក​វណ្ណារិទ្ធ​ក៏​បាន​ពិភាក្សា​បន្ថែម​ជាមួយ​លោក ​សឹង សុផាត នៃ​វីអូអេ ​អំពី​សារៈសំខាន់​នៃ​សមាហរណ​កម្ម ​និង​មេរៀន​ពី​សហគមន៍​អឺរ៉ុប។

XS
SM
MD
LG