ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

វ៉ាស៊ីនតោន​ថ្ងៃ​នេះ

អតីត​យុទ្ធជន​សង្គ្រាម​លោក​លើក​ទី​ពីរ​អាមេរិកាំង​ពីរ​នាក់​កំពុង​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ជប៉ុន​សុំ​ទោស​ចំពោះ​អំពើ​ឆ្គាំ​ឆ្គង​ក្នុង​សង្គ្រាម

  • VOA Khmer

សង្គ្រាម​លោក​លើក​ទី​ពីរ​បាន​ចប់​កាល​ពី​ថ្ងៃ​ទី​ ១៥​ ខែ​សីហា​ឆ្នាំ​ ១៩៤៥​ ក៏​ប៉ុន្តែ​អតីត​យុទ្ធជន​អាមេរិកាំង​ខ្លះ​ក្នុង​សង្គ្រាម​នេះ​នៅ​តែ​ធ្វើ​ការ​តស៊ូ។​ ក្នុង​ឋានៈ​ជា​ឈ្លើយ​សង្គា្រម​ ពួក​គេ​បាន​ទទួល​ទារុណកម្ម​ពី​កង​យោធា​ជប៉ុន​និង​ពី​ក្រុម​ហ៊ុន​ជប៉ុន​ ដែល​បាន​ប្រើ​ពួក​គេ​ជា​ទាសករ​ពលកម្ម។ នៅ​ទី​បំផុត​រដ្ឋាភិបាល​ជប៉ុន​បាន​សុំ​អភ័យទោស​ តែ​ក្រុមហ៊ុន​ឯកជន​មិន​បាន​ធ្វើ​នៅ​ឡើយ​ទេ។ Aunshuman Apte នៃ​វីអូអេ​ផ្នែក​ភាសា​អាហ្វហ្កានិស្ថាន​ រាយការណ៍​ថា​ មាន​អតីតយុទ្ធជន​ពីរ​នាក់​គិត​ថា​ក្រុមហ៊ុន​ជប៉ុន​គួរ​សុំ​អភ័យទោស។

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG