ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​ កឹម សុខា​ ចូលរួម​សន្និបាត​គណបក្ស​ប្រជាធិបតេយ្យ

  • VOA Khmer

មេដឹកនាំ​នៃ​គណបក្ស​​ប្រឆាំង​នៃ​ប្រទេស​កម្ពុជា​ លោក​ កឹម សុខា ​កំពុងស្ថិត​នៅក្នុង​ទីក្រុង​​ Charlotte រដ្ឋ​ North Carolina​ ដើម្បី​ពិនិត្យ​មើល​ផ្ទាល់​នូវ​ការ​ធ្វើ​សន្និបាត​នៃ​គណបក្ស​ប្រជាធិបតេយ្យ​របស់​សហ​រដ្ឋ​អាមេរិក។​ លោក​កឹម សុខា​​ជាភ្ញៀវ​ម្នាក់​ក្នុង​ចំណោម​មេ​ដឹកនាំ​នយោបាយ​និង​អ្នក​ការទូត​អន្តរជាតិ​ជាង​៣០០​នាក់​មក​ពី​ប្រទេស​ជាង​១០០​ ដែល​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​ជាតិ ​ហៅ​កាត់​ NDI ​បាន​អញ្ជើញ​ឲ្យ​មក​ចូលរួម​ផ្ទាល់​នៅ​ក្នុង​​សន្និបាត​នេះ។​ នៅក្នុង​បទ​សម្ភាសន៍​ដាច់​មុខ​ជាមួយ​វីអូអេ​ នៅ​ក្នុង​ទីក្រុង​ Charlotte​ រដ្ឋ ​North Carolina ​លោក​ប្រធាន​នៃ​គណបក្ស​សិទ្ធិ​មនុស្ស​បាន​ថ្លែង​សរសើរ​ចំពោះ​ភាព​យុត្តិធម៌​នៃ​ប្រព័ន្ធ​បោះឆ្នោត​នៅ​សរអា ដែល​មាន​ការប្រើ​ប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​សម្រាប់​គណបក្សទាំង​អស់។​​ លោក​​កឹម សុខា និង​ភ្ញៀវឯទៀត​ថែម​ទាំង​ចូលរួម​នៅ​ក្នុង​ការ​ពិភាក្សា​ផ្សេងៗ​ដែល​វិទ្យាស្ថាន ​NDI ​រៀប​ចំឡើង​នៅ​សប្តាហ៍​នេះ។

XS
SM
MD
LG