ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

គណបក្ស​សាធារណរដ្ឋ​ធ្វើសន្និបាត​ជាតិ​នៅ​ Florida​ ពេល​មានព្យុះ

  • VOA Khmer

សមាជិក​គណបក្ស​សាធារណរដ្ឋ​ដែល​ចូលរួម​សន្និបាត​គណបក្ស​នៅ​ទីក្រុង​Tampa​ រដ្ឋ Florida ​ប្រឈម​នឹង​ព្យុះ​ត្រូពិក​ដ៏​ខ្លាំង។ សប្តាហ៍​នេះ ​គណបក្ស​សាធារណរដ្ឋ​នឹង​ប្រកាស​ថា​ លោក​អតីត​អភិបាល​រដ្ឋ​ Massachussetts គឺ​លោក​ Mitt Romney ​ជា​បេក្ខ​ជន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​នៅ​ឯ​សន្និបាត​របស់​គណបក្ស​នេះ។​ គណបក្ស​នេះ​បាន​សម្រេច​រៀប​ចំ​សន្និបាត​របស់​ខ្លួន​នៅ​ក្នុង​រដ្ឋ​Florida ​ដែល​សម្បូរ​ដោយ​ព្យុះ​ ហើយ​ដែល​អ្នក​វិភាគ​និយាយ​ថា​ ជា​រដ្ឋ​មួយ​ដែល​លោក​ Mitt Romney​ ត្រូវ​តែ​ឈ្នះ​​​ បើ​លោក​ចង់​ឈ្នះ​លោក​ប្រធានាធិតបី​អូបាម៉ា។ ​Suzanne Presto​នៃ​វីអូអេ​រាយការណ៍​ពី​ក្រុង Tampa​ រដ្ឋ​Florida ហើយ​​លោក​ ​ពិន ស៊ីសុវណ្ណ​​ប្រែសម្រួល។​

XS
SM
MD
LG